ការរស់នៅ
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ។ ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់ ។ (១កូរិនថូស ១៦:១៣-១៤)
ប្រភេទអត្ថបទ
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ។ ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់ ។ (១កូរិនថូស ១៦:១៣-១៤)
«ចូរគោរពមនុស្សទាំងអស់ ចូរស្រឡាញ់គ្នាជាបងប្អូន ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគោរពស្ដេចផង។» (១ពេត្រុស ២:១៧ គគខ)
«ដ្បិតទ្រង់នឹងអុជប្រទីបរបស់ទូលបង្គំ ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្ដីងងឹតនៃទូលបង្គំភ្លឺឡើង។» (ទំនុកដំកើង ១៨:២៨)
ក្ដៅៗ! មកដល់ហើយ! ឥឡូវនេះ លោកអ្នកអាចស្ដាប់ព្រះគម្ពីរភាសាខ្មែរជាសំឡេងបានហើយ! អស្ចារ្យមែន!
«ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ។» (សុភាសិត ១៦:៩)
«ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។» (ភីលីព ២:១៣)
«មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត។» (ទំនុកដំកើង ១១៩:២)
"ព្រោះបើយើងរស់នៅ គឺរស់នៅដើម្បីព្រះអម្ចាស់ ហើយបើយើងស្លាប់ គឺស្លាប់ដើម្បីព្រះអម្ចាស់ ដូច្នេះហើយ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងជារបស់ព្រះអម្ចាស់។" (គគខ)
«ពាក្យលើកទឹកចិត្ត ប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។» (សុភាសិត ១៥:៤ គខប)
«អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសំញែងសេចក្ដីចំកួតរបស់ខ្លួនវិញ។» (សុភាសិត ១៤:២៩)
«ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់» (សុភាសិត ១៤:២៧ គខប)។
«បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ» (សុភាសិត ១២:២២)។