មិនបានស្គាល់
«រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។» (១យ៉ូហាន ៤:៨ គខប)
ប្រភេទអត្ថបទ
«រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។» (១យ៉ូហាន ៤:៨ គខប)
«កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។» (ភីលីព ៤:៦)
«រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។» (ហេព្រើរ ១១:១)
«ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន។» (ទំនុកដំកើង ៤៦:១)
«ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ដោយសារព្រះអង្គដែលចម្រើនកម្លាំងដល់ខ្ញុំ។» (ភីលីព ៤:១៣)
«ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នាឥតប្រយោជន៍សោះអ្នករាល់គ្នានៅជាប់ក្នុងអំពើបាបដដែល» (១កូរិនថូស ១៥:១៧ គកស)
«នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង។» (១យ៉ូហាន ៤:១០)
«ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។» (រ៉ូម ៣:២៣)
«...ព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ។» (អេភេសូរ ៥ :២៥ គកស)
«ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា ។» (១ពេត្រុស ៥:៧)
«ឱព្រះេយហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹកទូលបង្គំនឹងទូលដល់ទ្រង់ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង។» (ទំនុកតម្កើង ៥:៣)