គ្មានអ្នកណាដឹងទេ
«ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ» (ម៉ាថាយ ២៤:៣៦)
ប្រភេទអត្ថបទ
«ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ» (ម៉ាថាយ ២៤:៣៦)
«គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់» (កិច្ចការ ៩:៥)។
«ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។» (ម៉ាថាយ ២៤:៤២)
«ទីណាដែលឥតមានអ្នកប្រាជ្ញានាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ។» (សុភាសិត ១១:១៤)
«ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់។» (ម៉ាថាយ ១៦:១៦)
«មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ គេសុទ្ធតែជាមនុស្សខូចអាក្រក់ គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ» (ទំនុកតម្កើង ១៤:១)
«ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត»។ (ម៉ាថាយ ១៨:២២)
«អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។» (សុភាសិត ១០:៤)
«ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ» (ទំនុកតម្កើង ៩០:៤)
«ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យក្ងិចក្ងក់ នោះតើអ្នកណាអាចនឹងធ្វើឲ្យត្រង់វិញបាន» (សាស្ដា ៧:១៣)
«ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង» (យ៉ូហាន ១១:៣៥)
«ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។» (សុភាសិត ១៦:២៤)