នោះក៏កុំឲ្យជឿឲ្យសោះ
«ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ» (ម៉ាថាយ ២៤:២៦)
ប្រភេទអត្ថបទ
«ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ» (ម៉ាថាយ ២៤:២៦)
«ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ» (យ៉ូប ២២:១២)
«ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់» (កូឡូស ១:១៣)
តើនឹងមានអ្នកណាបង្រៀនចំណេះដល់ព្រះឬទេ ដ្បិតគឺទ្រង់ហើយ ដែលជំនុំជំរះដល់ទាំងពួកអ្នកធំៗផង (យ៉ូប ២១:២២)
«ចូរឲ្យយើងដំរង់ចិត្តឡើងទៅឯព្រះ ដែលគង់នៅស្ថានសួគ៌ ជាមួយនឹងដៃយើងផង» (បរិទេវ ៣:៤១)
«ឯព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ» (យ៉ូប ១២:១៣)
«ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ» (មីកា ៦:៣)
«ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ» (យ៉ូប ១៨:៥)
«គេក៏ចាប់យ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ» (យ៉ូណាស ១:១៥)
«ឯថ្ងៃទាំងឡាយនៃអាយុខ្ញុំ នោះលឿនជាងអ្នករត់សំបុត្រ ក៏រត់បាត់ទៅ ឥតដែលឃើញសេចក្តីល្អអ្វីឡើយ» (យ៉ូប ៩:២៥)
«ទ្រង់បង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ» (យ៉ូប ៥:១០)
«ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សម្រាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ។» (រ៉ូម ១០:៤)