ព្រះគ្រីស្ទគឺជាព្រះ
«ព្រះគ្រីស្ទគឺជាព្រះក្នុងសណ្ឋានជាមនុស្សដែលមានសាច់ឈាម ហើយទ្រង់បានផ្ដល់ជាភស្តុតាងតាមរយៈការដែលព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ»។ (Billy Graham)
ប្រភេទអត្ថបទ
«ព្រះគ្រីស្ទគឺជាព្រះក្នុងសណ្ឋានជាមនុស្សដែលមានសាច់ឈាម ហើយទ្រង់បានផ្ដល់ជាភស្តុតាងតាមរយៈការដែលព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ»។ (Billy Graham)
«ទ្រង់គឺជាព្រះជាម្ចាស់របស់យើង ហើយព្រះអង្គក៏មិនចេះរំលងផុតបាត់ឡើយ ដ្បិតគ្មានអ្វីអាចមកជំនួសទីកន្លែងរបស់ទ្រង់បានទេ»។ (Augustine).
«សូមបោះបង់ចោលភាពកំជិល ភាពល្ហិតល្ហៃ ភាពគ្មានការកក់ក្ដៅរបស់លោកអ្នក ឬក៏អ្វីណាមួយផ្សេងទៀតដែលរារាំងលោកអ្នកមិនឲ្យមានជីវិតបរិសុទ្ធ និងសេចក្ដឹស្រឡាញ់ដែលបរិសុទ្ធសម្រាប់ព្រះគ្រីស្ទដែលជាព្រះស្វាមីនៃព្រលឹងវិញ្ញាណរបស់លោកអ្នក។ ចូរយកទ្រង់ធ្វើជាប្រភព ជាចំណុចស្នូល និងបរិមាណរង្វាស់នៃរាល់គ្រប់ចំណុចនៃជម្រើសនៃរាល់ប្រភេទនៃភាពអរសប្បាយ»។ (Charles Spurgeon)
«ការយាងមកវិញជាលើកទីពីររបស់ព្រះគ្រីស្ទនឹងក្លាយជាបដិវត្តន៍ដល់ថ្នាក់ថាវានឹងផ្លាស់ប្រែរាល់គ្រប់ចំណុចនៃជីវិតនៅលើផែនដីនេះ។ និងលែងមានជំងឺ។ សេចក្ដឹស្លាប់នឹងត្រូវលុបបំបាត់ចោល។ លែងមានសង្រ្គាមទៀត។ របស់សព្វសារពើនឹងទទួលការបំផ្លាស់បំប្រែ»។ (Billy Graham)
«អ្នកដែលមិនខ្វល់អំពីប្រវត្តិសាស្ត្រជាទូទៅក៏នឹងមិនគិតអំពីវាដែរ ដូច្នេះគេក៏នឹងក្លាយជាទាសករនៃអតីតកាលជាថ្មីម្ដងទៀត»។ (C. S. Lewis).
«ដាច់ខាត! យើងត្រូវតែបង្ហាញពីភាពជាគ្រីស្ទបរិស័ទរបស់យើង ប្រសិនបើយើងចង់មានភាពស្មោះត្រង់ជាមួយនឹងព្រះយេស៊ូវគ្រីស្ទមែន»។ (C. S. Lewis).
«គ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំឃើញថាមនុស្ស...ទាំងអ្នកដឹកនាំ និងមនុស្សសាមញ្ញ...តែងតែសួរសំណួរដូចៗគ្នាមួយ «តើមានសង្ឃឹមទេសម្រាប់អនាគត?» ចម្លើយរបស់ខ្ញុំក៏ដដែលៗ «បាទមាន តាមរយៈព្រះយេស៊ូវគ្រីស្ទ»។ (Billy Graham)
«ដ្បិតក្រៅពីព្រះអង្គគ្មានគ្រូនៃសេចក្ដីពិតណាទៀតឡើយ មិនថាវាកើតចេញពីប្រភពណាក៏ដោយ»។ (Augustine).
«ព្រះនៃជីវិតរបស់យើងបានយាងមកកាន់ផែនដី ហើយយកសេចក្ដីស្លាប់របស់យើង ហើយក៏បានសម្លាប់វាដោយជីវិតដ៏បរិបូណ៌របស់ទ្រង់ផ្ទាល់» (Augustine)
«សូមយកចិត្តទុកដាក់! ព្រះបន្ទូលផ្ទាល់ហៅឲ្យលោកអ្នកត្រឡប់មកវិញ ហើយជាមួយនឹងទ្រង់មានទីកន្លែងសម្រាកដែលគ្មានការរំខាន»។ (Augustine).
«ឱព្រះដ៏ជាអម្ចាស់របស់យើងអើយ! សូមអនុញ្ញាតឲ្យយើងមានសង្ឃឹមក្រោមចំអេងស្លាបរបស់ព្រះអង្គ—សូមការពារ និងទ្រទ្រង់ពួកយើង»។ (Augustine).
«ការអធិស្ឋានគឺជាការចងចំណងបញ្ចប់ការសញ្ជឹងគិត»។ (Daniel Burgess).