ការខ្វល់ខ្វាយ
ការខ្វល់ខ្វាយនឹងធ្វើឲ្យយើងមិនអាចមើលឃើញភាពជាក់ស្តែង ហើយវាក៏នឹងធ្វើឲ្យយើងមិនអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះផងដែរ។
ប្រភេទអត្ថបទ
ការខ្វល់ខ្វាយនឹងធ្វើឲ្យយើងមិនអាចមើលឃើញភាពជាក់ស្តែង ហើយវាក៏នឹងធ្វើឲ្យយើងមិនអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះផងដែរ។
ការនៅជាប់ជាមួយនឹងព្រះយេស៊ូវគឺជាការជឿថា ព្រះអង្គពិតជាស្រឡាញ់យើងគ្រប់ពេលគ្រប់វេលា ហើយក៏ជាការជឿដែរថា គ្រប់អ្វីៗដែលព្រះអង្គបានបើកសម្ដែងអំពីរូបអង្គទ្រង់ និងអំពីអនាគតរបស់យើងគឺសុទ្ធតែពិតទាំងអស់។
ជីវិតដ៏ខ្លីមួយនេះនឹងកន្លងផុតបាត់ទៅ ប៉ុន្តែនូវរាល់អ្វីៗដែលយើងធ្វើសម្រាប់ព្រះគ្រីស្ទនឹងបន្តគង់នៅ។
យើងតមអាហារ ពីព្រោះយើងធ្លាប់បានភ្លក់រសជាតិ ហើយក៏ធ្លាប់បានឃើញសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ហើយយើងពិតជាស្រេកឃ្លានចង់បានព្រះអង្គថែមទៀតមែន។
ខ្ញុំនឹងមិនផ្ដល់ប្រឹក្សាឲ្យលោកអ្នកទៅព្យាយាមបន្ទាបខ្លួនទេ ប៉ុន្តែខ្ញុំនឹងផ្ដល់ប្រឹក្សាថា ចូរបន្ទាបខ្លួនចុះ។
លោកអ្នកទំនងប្រហែលជាកំពុងស្វែងរកសន្តិភាពចេញពីលោកីយ៍នេះ ប៉ុន្តែសន្តិភាពដ៏ពិតមានតែក្នុងព្រះគ្រីស្ទមួយប៉ុណ្ណោះ។ ចូរកុំស្វែងរកសន្តិភាព ប៉ុន្តែចូរស្វែងរកឈើឆ្កាងវិញ។
មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះដែលអាចបង្រៀនយើងឲ្យស្គាល់ពីតួនាទី និងពីទិសដៅនៃក្រុមជំនុំឲ្យបានគ្រប់គ្រាន់។
ចូរកុំប្រព្រឹត្តនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឃើញ ហើយក៏ចូរកុំនិយាយអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឮ។
ខ្ញុំលើកទឹកចិត្តលោកអ្នកឲ្យមានទម្លាប់អានព្រះគម្ពីរ ហើយសូមកុំឲ្យមានការខកខានក្នុងទម្លាប់នោះឡើយ។
បើខ្ញុំគិតថា ខ្ញុំសក្ដិសមនឹងទៅស្ថានសួគ៌ គំនិតបែបនេះសបញ្ជាក់ថា ខ្ញុំគ្មានការយល់ដឹងលើដំណឹងល្អសោះ។
កុំគ្រាន់តែអធិប្បាយ និយាយ និងគិតអំពីភាពបរិសុទ្ធ តែចូរសង្វាតឲ្យបានបរិសុទ្ធផង។
ការជាប់ក្នុងអំពើបាបដែលអាចបន្ទាបខ្លួនខ្ញុំ នោះប្រសើរជាងការមានតួនាទីដែលធ្វើឲ្យខ្ញុំមានអំនួតទៅទៀត។