វល់តែរិះគន់
បុគ្គលដែលរវល់តែរិះគន់អ្នកដទៃម្ដងហើយម្ដងទៀត គឺជាបុគ្គលដែលមិនសូវរវល់ឆ្លុះមើលចិត្តខ្លួនឯងឡើយ។ - Thomas Lye
ប្រភេទអត្ថបទ
បុគ្គលដែលរវល់តែរិះគន់អ្នកដទៃម្ដងហើយម្ដងទៀត គឺជាបុគ្គលដែលមិនសូវរវល់ឆ្លុះមើលចិត្តខ្លួនឯងឡើយ។ - Thomas Lye
«ការអធិស្ឋាន និងការនៅតែបន្តធ្វើបាបនឹងមិនអាចនៅក្នុងដួងចិត្តតែមួយបានឡើយ។ មានការពីរយ៉ាងដែលអាចនឹងកើតឡើង៖ សេចក្ដីអធិស្ឋាននឹងសម្លាប់អំពើបាប ឬក៏អំពើបាបនឹងសម្លាប់សេចក្ដីអធិស្ឋាន។» (J.C. Ryle)
ការព្យាយាមដកសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចេញ ប្រៀបដូចជាការព្យាយាមដកសេចក្ដីបរិសុទ្ធរបស់ទ្រង់ចោលអញ្ចឹង។ (D.A. Carson)
«ការស្គាល់ព្រះជាម្ចាស់ គឺការអនុញ្ញាតឲ្យព្រះអង្គបំផ្លាស់បំប្រែលោកអ្នក។» (John Calvin)
«ព្រះបន្ទូលព្រះជាម្ចាស់មិនដែលមានការបរាជ័យក្នុងការសម្រេចនូវព្រះហឫទ័យរបស់ទ្រង់ឡើយ។» (John Calvin)
«យើងដាច់ខាត់ត្រូវតែទទួលស្គាល់ថា យើងមិនអាចស្គាល់ព្រះគ្រីស្ទឲ្យបានយ៉ាងច្បាស់លាស់ឡើយ បើយើងមិនស្វែងយល់អំពីទ្រង់ចេញពីព្រះគម្ពីរ។» (John Calvin)
«ប្រសិនបើយើងមានចំណាប់អារម្មណ៍លើព្រះជាម្ចាស់ នោះយើងក៏គួរមានចំណាប់អារម្មណ៍ក្នុងការសិក្សាស្វែងយល់អំពីព្រះអង្គផងដែរ។» (Michael Horton)
ការបង្រៀនអ្នកដទៃដោយប្រើគំរូរបស់ខ្លួន គឺជារបៀបដ៏ពូកែបំផុត។ - John MacArthur
«ទង្វើល្អមិនមែនជាហេតុដែលនាំឲ្យព្រះជាម្ចាស់ទទួលយើងនោះទេ ប៉ុន្តែហេតុដែលយើងធ្វើទង្វើល្អគឺដោយសារព្រះជាម្ចាស់បានទទួលយើង ដូច្នេះយើងអាចប្រព្រឹត្តទង្វើល្អបាន។» (John Piper)
«ខ្ញុំចង់ឲ្យខ្លួនខ្ញុំស្អប់អំពើបាបរបស់ខ្ញុំខ្លាំងជាងខ្ញុំស្អប់អំពើបាបរបស់អ្នកដទៃ ព្រោះអំពើបាបរបស់គេខុសគ្នាឆ្ងាយពីអំពើបាបរបស់ខ្ញុំ។» (Burk Parson)