ទៅស្ថាននរកតាមរយៈការពិចារណា
«ចូរឲ្យយើងនាំគ្នាទៅស្ថាននរកតាមរយៈការពិចារណា—ដើម្បីកុំឲ្យយើងទៅស្ថាននរកតាមរយៈការថ្កោលទោស»។ (Thomas Watson).
ប្រភេទអត្ថបទ
«ចូរឲ្យយើងនាំគ្នាទៅស្ថាននរកតាមរយៈការពិចារណា—ដើម្បីកុំឲ្យយើងទៅស្ថាននរកតាមរយៈការថ្កោលទោស»។ (Thomas Watson).
«គ្រីស្ទបរិស័ទគឺជាគ្រឿងអលង្ការ—ហើយស្ថានសួគ៌គឺជាទូមាសដែលព្រះជាម្ចាស់នឹងទុកពួកគេយ៉ាងមានសុវត្ថិភាព!» (Thomas Watson).
«មនុស្សល្ងីល្ងើមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានទេ»។ (Thomas Case).
«ព្រះបន្ទូលដែលគ្មានព្រះវិញ្ញាណព្រះជាម្ចាស់—គឺដូចជារាងកាយមនុស្សដែលគ្មានព្រលឹង»។ (Nathaniel Vincent).
«បើគ្មានការអធិស្ឋាន នោះក៏មិនអាចគេចពីការឈ្លោះប្រកែកគ្នាបានដែរ—ហើយភាពចម្រុងចម្រើនគឺជាអន្ទាក់»។ (Nathaniel Vincent)
«បុគ្គលដែលស្អប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបញ្ញត្តិរបស់ទ្រង់—គឺមិនមែនជាអ្នកកែប្រែចិត្តដ៏ពិតនោះទេ ប៉ុន្តែទទួលការបោកប្រាស់ដែលធ្លាក់នរក»។ (Nathaniel Vincent).
«ពេលកូនង៉ែតកើត វាយំ ហើយពេលមនុស្សមានបាបកើតជាថ្មី គាត់អធិស្ឋាន»។ (Nathaniel Vincent).
«បុគ្គលណាដែលនឹងធ្វើជាមនុស្សបរិសុទ្ធ—ក៏នឹងធ្វើជាអ្នកជាអ្នករងទុក្ខដែរ»។ (Nathaniel Vincent)
«ពួកបរិសុទ្ធរងទុក្ខ ដើម្បីឲ្យពួកគាត់ទំនងជាកាន់តែទទួលបានការញែកជាបរិសុទ្ធ»។ (Nathaniel Vincent)
«ក្នុងរបៀបដ៏ពិសេស ការច្រៀងគឺជាការធ្វើឲ្យអណ្ដាតរបស់មនុស្សយើងក្លាយជាសិរីល្អរបស់ព្រះជាម្ចាស់»។ (Nathaniel Holmes)
«មនុស្សយើងអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការឮពីត្រចៀក តែមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ»។ (Matthew Newcomer)
«ពេលខ្ញុំអានព្រះគម្ពីរសញ្ញាថ្មី ខ្ញុំរកឃើញផ្លូវតែមួយគត់ទៅកាន់សេចក្ដីសង្គ្រោះ—ផ្លូវនៃជំនឿដែលមានចំណេះដឹងក្នុងព្រះយេស៊ូវគ្រីស្ទ»។ (Lewis B. Smedes)