ប្រកាសសេចក្ដីសង្គ្រោះ
«ចូរប្រកាសអំពីអំណាចរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីសង្គ្រោះ។ ចូរបង្ហាញពួកគេឲ្យឃើញពីសេចក្ដីសង្ឃឹម ដែលចេញមកពីការប្រែចិត្ត និងជំនឿ ទាំងក្នុងក្ដីសង្គ្រោះ និងការញែកជាបរិសុទ្ធផង។» (Mike McGarry)
ប្រភេទអត្ថបទ
«ចូរប្រកាសអំពីអំណាចរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីសង្គ្រោះ។ ចូរបង្ហាញពួកគេឲ្យឃើញពីសេចក្ដីសង្ឃឹម ដែលចេញមកពីការប្រែចិត្ត និងជំនឿ ទាំងក្នុងក្ដីសង្គ្រោះ និងការញែកជាបរិសុទ្ធផង។» (Mike McGarry)
«ទោះបើយើងជាកូនចិញ្ចឹមក៏ដោយ ក៏ព្រះជាម្ចាស់បានបណ្ដុះលក្ខណសម្បត្តិរបស់ព្រះគ្រីស្ទនៅក្នុងយើងដែរ។» (Timothy Keller)
«ប្រសិនបើក្ដីអំណរដ៏ប្រសើរបំផុតរបស់យើងចេញមកពីអ្វីទៀតក្រៅពីព្រះជាម្ចាស់ នោះមានន័យថា យើងមិនបានថ្វាយបង្គំព្រះជាម្ចាស់ទេ តែលើសពីនោះទៅទៀត យើងកំពុងតែបង្អាប់ព្រះកិត្តិយសរបស់ទ្រង់។» (John Piper)
«យើងអាចធ្វើសេចក្ដីសន្និដ្ឋានដោយមានទំនុកចិត្តថា ព្រះគម្ពីរសញ្ញាថ្មីមិនបានរាប់ថា ទ្រព្យសម្បត្តិនិយម គឺជាមូលដ្ឋានមួយនៃការដើរតាមព្រះគ្រីស្ទទេ។» (Ajith Fernando)
«ព្រះយេស៊ូវបានសន្យាចំពោះយើងថា ប្រសិនបើយើង សូម រក និងគោះ នោះជាការឆ្លើយតប ព្រះវរបិតារបស់យើងនឹងប្រទានឲ្យនូវអ្វីៗដែលល្អដល់យើងជាមិនខាន។» (Jon Bloom)
«គ្មានការលះបង់ណាមួយដែលលោកអ្នកនឹងធ្វើសម្រាប់ព្រះយេស៊ូវដែលលោកអ្នកនឹងមានការសោកស្ដាយឡើយ។» (Graham Beynon)
«គ្មានអ្នកណាបានបង្កើតព្រះគ្រីស្ទទេ។ នេះឯងជាអត្ថន័យនៃភាពជាព្រះ!» (John Piper)
«ការអធិស្ឋានគឺជាការអនុវត្តដែលទាមទារការហ្វឹកហាត់ និងការស៊ូទ្រាំ ហើយយើងគួរតែហ៊ានលះបង់។» (Bonnie McKernan)
«យើងនិយាយច្រើនណាស់ទាក់ទងនឹងចំណុចសំខាន់នៃការអធិស្ឋាន ប៉ុន្តែភាគច្រើនយើងមិនដឹង (ឬក៏ភ្លេច) អំពីរបៀបនៃការអធិស្ឋាន។» (Bonnie McKernan)
«ជំនឿដែលថានៅស្ថានសួគ៌នឹងមានការអផ្សុក គឺជាការក្បត់លើជំនឿដ៏ខុសឆ្គងមួយដែលថា ព្រះជាម្ចាស់គួរឲ្យធុញទ្រាន់ណាស់។» (Gavin Ortlund)
«ព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការបង្ហាញសិរីល្អរបស់ទ្រង់ឲ្យយើងឃើញនៅក្នុងការបំពេញតម្រូវការរបស់យើង។» (Andre Yee)
"ការយកទ្រព្យសម្បត្តិជាធ្នឹម ជាគោលនៃជីវិត ជាជាងការទុកចិត្ដលើព្រះជាម្ចាស់ គឺជាសេចក្ដីល្បួងមួយដ៏ពិត។" (Tim Challies)