ថ្នាំបន្សាបដ៏ខ្លាំងបំផុត
«ការអធិស្ឋានគឺជាថ្នាំបន្សាបដ៏ខ្លាំងបំផុតទាស់នឹងសេចក្ដីល្បួង»។ (Thomas Watson)
ប្រភេទអត្ថបទ
«ការអធិស្ឋានគឺជាថ្នាំបន្សាបដ៏ខ្លាំងបំផុតទាស់នឹងសេចក្ដីល្បួង»។ (Thomas Watson)
«រាល់គ្រប់ចំណុចល្អដែលមានក្នុងមនុស្សលោក គឺសុទ្ធតែមកពីព្រះជាម្ចាស់»។ (Thomas Aquinas)
«ដើម្បីឲ្យមានទស្សនៈដ៏ត្រឹមត្រូវលើរាល់គ្រប់អ្វីៗទាំងអស់ ដាច់ខាត! យើងត្រូវតែមានទស្សនៈដ៏ត្រឹមត្រូវលើព្រះជាម្ចាស់ជាមុនសិន»។ (Paul Washer)
«ការប្រកាសដំណឹងល្អមិនគ្រាន់តែបង្កើតឲ្យមានផលផ្លែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឲ្យមានជំនឿដែលនាំឲ្យមានជីវិតអស់កល្បជានិច្ចទៀតផង»។ (Steven Lee)
«ការប្រែចិត្តពិតប្រាកដ គឺជាការស្អប់បាប ដែលការនោះកើតចេញពីការកោតខ្លាច និងការគោរពចំពោះព្រះជាម្ចាស់ ហើយស្របគ្នាផងដែរ ក៏បង្កើតផលផ្លែជាសេចក្ដីស្រឡាញ់ និងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្ដីសុចរិត»។ (John Calvin)
«ព្រះគ្រីស្ទគ្មានទោស ហើយគេក៏មិនអាចធ្វើឲ្យទ្រង់ក្លាយជាអ្នកមានទោសបានដែរ ប៉ុន្តែគេបានប្រព្រឹត្តិចំពោះទ្រង់ ហាក់បីដូចជាទ្រង់ជាអ្នកមានទោសអញ្ចឹង ដោយហេតុតែព្រះអង្គបានស្ម័គ្រព្រះទ័យឈរ ជំនួសកន្លែងអ្នកមានទោស» ។ (C.H. Spurgeon)
«ជំនឿរបស់ខ្ញុំមិនស្ថិតនៅលើថា ខ្ញុំជានរណា ឬខ្ញុំនឹងក្លាយទៅជានរណា ឬខ្ញុំមានអារម្មណ៍បែបណា ឬអ្វីដែលខ្ញុំដឹង ឬស្គាល់នោះទេ ប៉ុន្តែស្ថិតនៅលើអ្វីដែលទ្រង់បានធ្វើ និងអ្វីដែលទ្រង់កំពុងធ្វើក្នុងពេលឥឡូវនេះសម្រាប់ខ្ញុំ»។ (C.H. Spurgeon)
«អ្នកជឿណាដែលយល់អំពីសេចក្តីអាក្រក់ដែលមាននៅក្នុងដួងចិត្តខ្លួនឯង គឺជាអ្នកជឿម្នាក់ដែលមានគ្រឹះរឹងមាំ មានផលផ្លែ ហើយមានប្រយោជន៍»។ (John Owen)
«ដូចគ្នានឹងជំនឿ ការប្រែចិត្តគឺជាសញ្ញាសម្គាល់របស់គ្រីស្ទបរិស័ទ។ ហើយអំពើបាបដ៏តូចតាចមួយនៅក្នុងក្រសែភ្នែករបស់លោកីយ៍ គឺជាអំពើបាបដ៏ធំមួយនៅក្នុងក្រសែភ្នែករបស់គ្រីស្ទបរិស័ទដ៏ពិត»។ (C.H. Spurgeon)
«ខ្យល់ព្យុះមិនធ្វើឲ្យយើងដួលចុះនោះឡើយ... តែវាធ្វើឲ្យយើងដួលទៅលើព្រះអង្គ។ អស់អ្នកណាដែលទុកចិត្តលើទ្រង់ នោះនឹងមិនចេះខកចិត្តឡើយ»។ (Paul Washer)
«ដំណឹងល្អ គឺសម្រាប់មនុស្សគ្រប់គ្នា មិនថាក្នុងក្រសែភ្នែករបស់លោកីយ៍ លោកអ្នកជាអ្នកមានបាបតិច ឬជាមេបាបនោះទេ លោកអ្នកមានសិទ្ធិស្មើគ្នាក្នុងការទទួលដំណឹងល្អ»។ (Martyn Lloyd-Jones)
«សព្វថ្ងៃនេះ អ្វីដែលពិភពលោកត្រូវការគឺគ្រូគង្វាលដែលអធិប្បាយអំពីដំណឹងល្អម្ដងហើយម្ដងទៀតៗឥតឈប់ឈរ»។ (Paul Washer)