ព្រះគុណថា
«ក្រឹត្យវិន័យថា «ចូរធ្វើនេះ» ហើយគ្មានអ្វីដែលបានសម្រេចទេ។ ព្រះគុណថា «ចូរជឿលើនេះ» ហើយគ្រប់អ្វីៗបានសម្រេចទាំងអស់។» (Martin Luther)
ប្រភេទអត្ថបទ
«ក្រឹត្យវិន័យថា «ចូរធ្វើនេះ» ហើយគ្មានអ្វីដែលបានសម្រេចទេ។ ព្រះគុណថា «ចូរជឿលើនេះ» ហើយគ្រប់អ្វីៗបានសម្រេចទាំងអស់។» (Martin Luther)
«ដោយសារអំពើបាបរបស់មនុស្សបានជាមានសេចក្ដីស្លាប់»។ (Kenneth Mbugua)
«ក្ដីសង្ឃឹមដែលនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទគ្មានការខកចិត្តឡើយ»។ (Michael Otieno Maura)
«លើផែនដីនេះ សេចក្ដីអំណរចាប់ផ្ដើមជ្រាបចូលមកក្នុងយើង តែនៅឯស្ថានសួគ៌ យើងចាប់ផ្ដើមជ្រាបចូលទៅក្នុងសេចក្ដីអំណរ។» (Thomas Watson)
«លើផែនដីនេះគ្មានពាក្យពេចន៍ណាអាចថ្លែងអំពីភាពស្ងៀមស្ងាត់ដ៏បរិសុទ្ធនៃព្រលឹងណាមួយដែលពឹងផ្អែកលើព្រះយេស៊ូវបានទេ»។ (Charles Spurgeon)
«ព្រះជាម្ចាស់មិនត្រូវការទង្វើល្អរបស់លោកអ្នកទេ ប៉ុន្តែអ្នកជិតខាងរបស់លោកអ្នកជាអ្នកត្រូវការ។ » (Martin Luther)
«ព្រះគម្ពីររាប់ជីវិតអាពាហ៍ពិពាហ៍ថាជាដំណោះស្រាយនៃការនៅតែឯង»។ (Rob Green)
«គ្មានទំនាក់ទំនងណាអាចនៅជាប់លាប់គង់វង្សបានយូរឡើយលុះត្រាតែលោកអ្នករៀនដោះស្រាយបញ្ហា»។ (Rob Green)
«សូមចងចាំថា រាល់គ្រប់អ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។» (Rob Green)
«ចូរកុំគ្រាន់តែកត់សម្គាល់លើសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ តែចូរកត់សម្គាល់ពីព្រះជាម្ចាស់ក្នុងសេចក្ដីមេត្តាករុណាផង។» (Ralph Venning)
«ការឆ្លើយតបដោយថ្វាយបង្គំគឺជាការឆ្លើយតបដ៏ត្រឹមត្រូវទៅកាន់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។» (R.C. Sproul)
«ក្នុងអត្ថន័យមួយ ព្រះគម្ពីរសញ្ញាចាស់គឺជាសៀវភៅជីវប្រវត្តិរបស់ព្រះវរបិតា។» (R.C. Sproul)