ក្នុងព្រះជាម្ចាស់តែមួយអង្គគត់
«លុយគឺជាអំណោយទានពីព្រះជាម្ចាស់ ប៉ុន្តែអំណោយទានដែលលោកអ្នកពិតជាត្រូវការខ្លាំងជាងគេបំផុតគឺមានតែនៅក្នុងព្រះជាម្ចាស់តែមួយអង្គគត់។ » (Kevin DeYoung)
ប្រភេទអត្ថបទ
«លុយគឺជាអំណោយទានពីព្រះជាម្ចាស់ ប៉ុន្តែអំណោយទានដែលលោកអ្នកពិតជាត្រូវការខ្លាំងជាងគេបំផុតគឺមានតែនៅក្នុងព្រះជាម្ចាស់តែមួយអង្គគត់។ » (Kevin DeYoung)
«"គ្រូខុសឆ្គង" គឺជាឈ្មោះសម្រាប់គ្រូគង្វាលណាដែលមិននិយាយអំពីអំពើបាប ការបំផ្លាស់បំប្រែចិត្ត ឬក៏អំពីស្ថាននរក។» (Buk Parsons)
«លុយគឺជាព្រះពរពីព្រះជាម្ចាស់ ប៉ុន្តែលោកអ្នកនឹងកាន់តែទទួលបានព្រះពរបន្ថែមទៀតបើលោកអ្នកឲ្យលុយនោះទៅអ្នកដទៃ។» (Kevin DeYoung)
«ការអធិស្ឋានគឺជាការចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។» (Martyn Lloyd-Jones)
«គោលលទ្ធិពិតតែងតែមានមូលដ្ឋានលើព្រះគម្ពីរ។ គោលលទ្ធិខុសឆ្គងតែងតែមានមូលដ្ឋានក្រៅពីព្រះគម្ពីរ។»។ (Tim Challies)
«ខ្ញុំមិនខ្លាចទេលើការបរាជ័យ ប៉ុន្តែខ្ញុំខ្លាចលើការទទួលជោគជ័យលើអ្វីៗដែលមិនសំខាន់វិញ។» (William Carey)
«ព្រះជាម្ចាស់ជាព្រះបិតានៃសេចក្ដីពិត ហើយសាតាំងជាបិតានៃសេចក្ដីកុហក»។ (Tim Challies)
«ដំណឹងល្អគឺជារាជសារសម្រាប់ពិភពលោកទាំងមូល។» (Celestin Musekura)
«ការមានភាពឆេះឆួលដោយគ្មានគោលជំនឿគឺប្រៀបដូចការដែលមនុស្សឆ្កួតមានដាវក្នុងដៃអញ្ចឹង» (John Calvin)
«គោលលទ្ធិពិតតែងតែមានភាពស៊ីគ្នាទៅនឹងព្រះបន្ទូលទាំងមូល។ គោលលទ្ធិខុសឆ្គងតែងតែមិនមានភាពស៊ីគ្នាមួយចំនួនទៅនឹងព្រះបន្ទូល»។ (Tim Challies)
«ព្រះអម្ចាស់ស្អប់អស់អ្នកណាដែលប្រើប្រាស់មធ្យោបាយអយុត្តិធម៌ ដើម្បីក្លាយជាអ្នកមាន។» (Kevin DeYoung)
«ព្រះជាម្ចាស់អនុញ្ញាតឲ្យយើងមានអារម្មណ៍ភ័យខ្លាចពេលដែលយើងចែកចាយដំណឹងល្អ ព្រោះព្រះអង្គសព្វព្រះហឫទ័យឲ្យយើងទុកចិត្តលើទ្រង់» (Timothy K. Beougher)