ព្រះអង្គមិនដែលរអ៊ូរទាំ
«ព្រះយេស៊ូវបានព្រះកន្សែង ប៉ុន្តែព្រះអង្គមិនដែលរអ៊ូរទាំឡើយ។» (Charles Spurgeon)
ប្រភេទអត្ថបទ
«ព្រះយេស៊ូវបានព្រះកន្សែង ប៉ុន្តែព្រះអង្គមិនដែលរអ៊ូរទាំឡើយ។» (Charles Spurgeon)
«ព្រះគ្រីស្ទក្នុងខ្ញុំគឺជាចំណុចអាថ៌កំបាំងនៃអំណរ មិនមែនអាស្រ័យលើកាលៈទេសៈខុសៗគ្នារបស់ខ្ញុំនោះឡើយ។» (Elisabeth Elliot)
«ដើម្បីឲ្យអាចមើលឃើញអំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់បាន ជាដំបូងលោកអ្នកត្រូវតែទទួលស្គាល់ថា ខ្លួនឯងខ្សោយ។» (H.B. Charles, Jr.)
«អំពើបាបរបស់យើងគួរធ្វើឲ្យយើងបន្ទាបខ្លួន ប៉ុន្តែវាដាច់ខាតមិនត្រូវបំបាក់ទឹកចិត្តយើងមិនឲ្យទៅកាន់ព្រះគ្រីស្ទឡើយ។» (Thomas Watson)
«ការបំផ្លាស់បំប្រែចិត្តគឺជាទង្វើដ៏សាមញ្ញបំផុតនៃការមានប្រាជ្ញា។» (Jen Wilkin)
«ហោរា ហាបាគុក សម្លឹងមើលទៅឯព្រះជាម្ចាស់ ហើយគាត់ក៏ឈប់មើលបញ្ហារបស់ខ្លួន។ នេះហើយគឺជាមូលដ្ឋានពិតនៃការមានសន្តិភាពខាងឯវិញ្ញាណ។» (Martyn Lloyd-Jones)
«ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនបោះបង់កូនៗរបស់ទ្រង់ឡើយ។» (Alistair Begg)
«សំណេររអ៊ូរទាំរបស់យើងគឺជាការប្រគំតន្ត្រីរបស់អារក្ស។» (Thomas Watson)
«ការមិនស្គាល់ព្រះគម្ពីរគឺជាការមិនស្គាល់ព្រះគ្រីស្ទ។» (Jerome of Stridon)
«ការប្រព្រឹត្តអំពើបាបមានន័យថា សេចក្ដីប្រាថ្នារបស់យើងត្រួតត្រាលើយើង ជាជាងសេចក្ដីពិត។» (Martyn Lloyd-Jones)
«ការអធិស្ឋានគឺជាការរៀបរៀងដ៏សាមញ្ញនៃបំណងចិត្តរបស់យើងជាមួយនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។» (Alistair Begg)
«ព្រះវិញ្ញាណ និងព្រះបន្ទូលរបស់ទ្រង់នឹងដឹកនាំនូវរាល់ជំហានរបស់លោកអ្នក។ លោកអ្នកមានសេរីភាពក្នុងព្រះគ្រីស្ទ។» (Shawn S. Merithew)