ជំនួសសេចក្ដីស្រឡាញ់របស់យើង
«សំខាន់ជាងគេបង្អស់ សូមហាមកុំឲ្យមានក្ដីស្រឡាញ់ណាមួយផ្សេងទៀតចាប់ផ្ដើមគ្របបាំង ឬជំនួសសេចក្ដីស្រឡាញ់របស់យើងសម្រាប់ព្រះអង្គឲ្យសោះ» (Marshall Segal)
ប្រភេទអត្ថបទ
«សំខាន់ជាងគេបង្អស់ សូមហាមកុំឲ្យមានក្ដីស្រឡាញ់ណាមួយផ្សេងទៀតចាប់ផ្ដើមគ្របបាំង ឬជំនួសសេចក្ដីស្រឡាញ់របស់យើងសម្រាប់ព្រះអង្គឲ្យសោះ» (Marshall Segal)
«យើងមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែយើងដឹងថាអ្នកណាជាអ្នកកាន់អនាគត។» (Unknown)
«អ្វីដែលលោកអ្នក ហើយនិងខ្ញុំត្រូវការខ្លាំងជាងការអរសប្បាយបណ្ដោះអាសន្នគឺអំណរដ៏នៅអស់កល្បជានិច្ច។» (Jen Oshman)
«ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គដែលបង្កើតលក្ខណសម្បត្តិដ៏ពិត វាមិនមែនកើតចេញពីក្នុងខ្លួនយើងឡើយ។» (Harold Senkbeil)
«បើលោកអ្នកចង់មានប្រជាប្រិយភាព ចូរអធិប្បាយអំពីភាពអរសប្បាយចុះ។ បើលោកអ្នកមិនចង់មានប្រជាប្រិយភាព ចូរអធិប្បាយអំពីភាពបរិសុទ្ធវិញ។» (Leonard Ravenhill)
«ពេលខ្លះឥរិយាបថ និងអ្វីៗដែលយើងធ្វើជាមួយជីវិតយើងគឺមិនមែនសម្រាប់ព្រះជាម្ចាស់សោះ ប៉ុន្តែសម្រាប់ឲ្យមនុស្សឃើញទៅវិញ។» (R.C. Sproul)
«ការព្រួយបារម្ភរបស់យើងបង្ហាញថា យើងនៅជិតពេកជាមួយលោកីយ៍ ហើយនៅឆ្ងាយពេកពីព្រះជាម្ចាស់។»
«មានបុគ្គលតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលមិនសក្ដិសមនឹងរងទុក្ខ តែទ្រង់រងទុក្ខខ្លាំងជាងគេបំផុត។» (John Piper)
«កុំចាប់ផ្តើមចែចង់គ្នាដោយមិនអធិស្ឋានឡើយ ហើយក៏កុំឈប់អធិស្ឋានខណៈពេលអ្នកកំពុងរង់ចាំដែរ។» (Marshall Segal)
«ព្រះអង្គសង្គ្រោះមនុស្សលោក ដើម្បីឲ្យពួកគាត់ស្គាល់ ហើយនឹងចែកចាយព្រះគុណរបស់ទ្រង់។» (Bryan Chapell)
«ការបៀតបៀនរបស់គ្រីស្ទបរិស័ទអនុញ្ញាតឲ្យពួកគេមានចំណែកក្នុងការចូលរួមដ៏ពិសេសជាមួយព្រះអម្ចាស់។» (GotQuestions)
«ចូរសម្រាកក្នុងអធិបតេយ្យភាពនៃព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។» (John Piper)