បោះបង់ចោលផ្លូវនៃអំពើបាបរបស់ខ្លួន
«អស់អ្នកដែលទទួលបានការអត់ទោសគួរបោះបង់ចោលផ្លូវនៃអំពើបាបរបស់ខ្លួនដោយមានការអរសប្បាយ ហើយដើរក្នុងផ្លូវនៃជីវិតថ្មីវិញ»។ (R.C. Sproul).
អ្នកនិពន្ធ
«អស់អ្នកដែលទទួលបានការអត់ទោសគួរបោះបង់ចោលផ្លូវនៃអំពើបាបរបស់ខ្លួនដោយមានការអរសប្បាយ ហើយដើរក្នុងផ្លូវនៃជីវិតថ្មីវិញ»។ (R.C. Sproul).
សូមកុំពឹងផ្អែកលើតែដំបូន្មានរបស់ខ្ញុំ។ សូមទៅរកគ្រូគង្វាលរបស់ប្អូនដែរ។
«សូមឲ្យវិញ្ញាណអ្នក បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង អាម៉ែន។» (ភីលីម៉ូន ១:២៥)
«ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក» (ភីលីព ២:១៤)។
«ខ្ញុំដឹងថាខ្ញុំមិនអាចរក្សាខ្លួនឯងបានទេ ប៉ុន្តែប្រសិនបើព្រះគ្រីស្ទបានសន្យាថានឹងរក្សាខ្ញុំ នោះខ្ញុំនឹងមានសុវត្ថិភាពយ៉ាងអស់កល្បជានិច្ច»។ (Charles Spurgeon)
«ព្រះជាម្ចាស់ឆ្លើយតបការអធិស្ឋានរបស់យើងមិនមែនមកពីយើងល្អនោះទេ ប៉ុន្តែមកពីទ្រង់ល្អ»។ (A.W. Tozer)
«ព្រះគ្រីស្ទមិនបានសុគត ដើម្បីធ្វើឲ្យមនុស្សយើងអាចទទួលបានសេចក្ដីសង្គ្រោះនោះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះពួកគេ។» (C.H. Spurgeon)
«ចូរចងចាំថាព្រះយេស៊ូវគ្រីស្ទបានប្រទានការព្យាបាលដ៏អស្ចារ្យសម្រាប់អំពើបាប និងសេចក្ដីស្លាប់រួចស្រេចទៅហើយ។» (Thomas Brewer)
នៅពេលណាមានអ្វីមួយកើតឡើងក្នុងជីវិតរបស់លោកអ្នកដែលមើលទៅហាក់បីដូចជាគម្រាមកំហែងដល់អនាគតខ្លួន ចូរចងចាំការនេះ៖ ភាពភ័យខ្លាចដែលកើតឡើងដំបូងក្នុងដួងចិត្តរបស់លោកអ្នក គឺដូចជាភាពភ័យខ្លាចដែលព្រះយេស៊ូវមាននៅក្នុងសួនច្បារ គែតសេម៉ានី ដែរ។ តែនោះមិនមែនជាអំពើបាបទេ។
«ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។» (ភីលីព ២:១១)
«បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាចុះ ដ្បិតព្រះអម្ចាស់ទ្រង់យាងមក»។ (១កូរិនថូស ១៦:២២)
«ព្រះយេស៊ូវដែលខ្ញុំស្គាល់ថាជាព្រះអង្គសង្គ្រោះរបស់ខ្ញុំមិនអាចមិនមែនជាព្រះឡើយ។» (Athanasius)