អ្នកនិពន្ធ
ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលដោយយោគយល់ត្រង់ៗថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័លហើយងាកបែរទៅមើលក្រោយអ្នកនោះមិនគួរនឹងនគរព្រះទេ» ត្រង់នេះទ្រង់ចង់មានន័យថា៖ «សិស្សរបស់ខ្ញុំមិនគួរគិតតែពីខ្លួនឯង ហើយមិនចេះសម្រេចចិត្តដោយខ្លួនឯង។ ខ្ញុំចង់បានសិស្សដែលមានឆន្ទៈលះបង់ចំណង់ផ្ទាល់ខ្លួន ហើយមិនបែកអារម្មណ៍ដោយសារសាច់ញាតិដែលមានមនោសញ្ចេតនានឹងគ្នា។ ហើយខ្ញុំចង់បានសិស្សដែលទុកខ្ញុំខ្ពស់ជាងគេបំផុតក្នុងជីវិត»។
ប្រសិនបើបុរសទីមួយជាឧទាហរណ៍ដែលបង្ហាញថា សម្ភារៈកម្សាន្តចិត្តជាឧបសគ្គក្នុងការធ្វើជាសិស្សរបស់ព្រះយេស៊ូវ នោះយើងក៏អាចនិយាយដែរថា បុរសទីពីរបានឲ្យអាទិភាពខ្ពស់ទៅលើការងារជាងការធ្វើជាគ្រីស្ទបរិស័ទ។
ព្រះ យេស៊ូវមានបន្ទូលថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
យើងនឹងបានបរិសុទ្ធដូចជាទ្រង់ មានសេចក្តីស្រឡាញ់ដូចជាទ្រង់ និងរួមមកតែមួយដូចជាទ្រង់។
តើកូនរបស់ព្រះជាម្ចាស់ដ៏ច្រើនទាំងនេះត្រូវធ្វើអ្វីខ្លះ? យើងត្រូវបង្ហាញនូវចរិតលក្ខណៈ របស់ព្រះរាជបុត្រា និងព្រះវរបិតាដែលទ្រង់គង់នៅឯនគរស្ថានសួគ៌ ហើយយើងក៏ត្រូវបង្ហាញនូវភាពដូច ជាព្រះ ព្រមទាំងរូបអង្គ និងសិរីល្អ របស់ទ្រង់ផងដែរ។ ព្រះយេស៊ូវប្រាប់យើងឲ្យធ្វើជា «អ្នកផ្សះផ្សា» ដោយព្រោះព្រះវរបិតាទ្រង់បានផ្សះផ្សាយើងជាមួយនឹងទ្រង់តាមរយៈយញ្ញបូជារបស់ព្រះរាជបុត្រាទ្រង់ (ម៉ាថាយ ៥:៩)។