បន្ទូលព្រះ
ចូរកុំនិយាយថា ព្រះជាម្ចាស់មិនដែលមានបន្ទូលមកលោកអ្នកសោះឡើយ ខណៈពេលដែលលោកអ្នកមិនទាំងដែលបើកព្រះគម្ពីរអានផង។
អ្នកនិពន្ធ
ចូរកុំនិយាយថា ព្រះជាម្ចាស់មិនដែលមានបន្ទូលមកលោកអ្នកសោះឡើយ ខណៈពេលដែលលោកអ្នកមិនទាំងដែលបើកព្រះគម្ពីរអានផង។
សូមប្រើចុះ បើលោកអ្នកយល់ថា វាងាយស្រួលសម្រាប់លោកអ្នក ជួយលោកអ្នកបានច្រើនហើយឲ្យលោកអ្នកកាន់តែមាំមួនក្នុងព្រះអម្ចាស់។
ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងប្រើអារម្មណ៍របស់យើងទុកសម្រាប់វាស់វែងមិនមែនសម្រាប់ដឹកនាំផ្លូវយើងទេ។
ចូរយើងគេចវេះចេញពីភាពរវល់ ហើយព្យាយាមស្វែងរកការសម្រាកសម្រាប់ព្រលឹងវិញ្ញាណយើងវិញ។
ការខ្វល់ខ្វាយនឹងធ្វើឲ្យយើងមិនអាចមើលឃើញភាពជាក់ស្តែង ហើយវាក៏នឹងធ្វើឲ្យយើងមិនអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះផងដែរ។
«អ្នកណាដែលស្ដាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថា វង្វេងវិញ» (សុភាសិត ១០:១៧)។
បើនិយាយឲ្យចំទៅ ព្រះគុណ គឺជាការដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អស់អ្នកដែលមិនអាចផ្គត់ផ្គង់ខ្លួនឯង។
ការនៅជាប់ជាមួយនឹងព្រះយេស៊ូវគឺជាការជឿថា ព្រះអង្គពិតជាស្រឡាញ់យើងគ្រប់ពេលគ្រប់វេលា ហើយក៏ជាការជឿដែរថា គ្រប់អ្វីៗដែលព្រះអង្គបានបើកសម្ដែងអំពីរូបអង្គទ្រង់ និងអំពីអនាគតរបស់យើងគឺសុទ្ធតែពិតទាំងអស់។
ជីវិតដ៏ខ្លីមួយនេះនឹងកន្លងផុតបាត់ទៅ ប៉ុន្តែនូវរាល់អ្វីៗដែលយើងធ្វើសម្រាប់ព្រះគ្រីស្ទនឹងបន្តគង់នៅ។
តើបងប្អូនគ្រីស្ទបរិស័ទហ៊ានស្លាប់ដោយសារដំណឹងល្អ ដូចសិស្សដំបូងរបស់ព្រះគ្រីស្ទត្រូវស្លាប់ដោយសារតែការផ្សាយដំណឹងល្អដែរឬទេ?
យើងតមអាហារ ពីព្រោះយើងធ្លាប់បានភ្លក់រសជាតិ ហើយក៏ធ្លាប់បានឃើញសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ហើយយើងពិតជាស្រេកឃ្លានចង់បានព្រះអង្គថែមទៀតមែន។