ខ្ញុំនឹងមានជីវិត
«ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយហើយខ្ញុំនឹងរៀបរាប់អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់។» (ទំនុកដំកើង ១១៨:១៧គខប)
អ្នកនិពន្ធ
«ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយហើយខ្ញុំនឹងរៀបរាប់អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់។» (ទំនុកដំកើង ១១៨:១៧គខប)
«យើងមានព្រះវរបិតាតែមួយ យើងជាគ្រួសារតែមួយ ដូច្នេះយើងគួរតែយកអាសាគ្នាតាមរយៈការអធិស្ឋាន។» (Bonnie McKernan)
«ស្ថានភាពនៃជីវិតអាពាហ៍ពិពាហ៍របស់យើង មិនមែនជាអ្វីដែលនឹងផ្ដល់អត្ថន័យដល់ជីវិតរបស់យើងអស់កល្បជានិច្ចឡើយ ប៉ុន្តែការដែលយើងមានអំណរចំពោះវត្តមានដ៏ល្អឥតខ្ចោះរបស់ព្រះគ្រីស្ទ គឺជាអ្វីដែលនឹងផ្ដល់អត្ថន័យដល់ជីវិតរបស់យើង។» (Stephen Witmer)
នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា ទ្រង់យាងមកដើម្បី «ប្រគល់ជីវិតខ្លួន ជាថ្លៃលោះ» នោះទ្រង់មិនផ្ដោតសំខាន់ថា អ្នកណានឹងទទួលថ្លៃលោះនោះទេ។ ការដែលទ្រង់ផ្ដោតសំខាន់នោះគឺ ការបង់ព្រះជន្មផ្ទាល់របស់ទ្រង់ទុកជាថ្លៃលោះ និងផ្ដោតលើសេរីភាពក្នុងការបម្រើអ្នកដទៃជាជាងឲ្យអ្នកដទៃមកបម្រើទ្រង់ ព្រមទាំងផ្ដោតលើ «មនុស្សជាច្រើន» ដែលនឹងទទួលព្រះពរពីថ្លៃលោះរបស់ទ្រង់។
«ប្រសិនបើព្រះជាម្ចាស់បញ្ជា នោះយើងអាចដឹងប្រាកដថា ទ្រង់នឹងប្រទានកម្លាំងដើម្បីឲ្យយើងអាចធ្វើតាមបាន។» (William MacDonald)
ត្រូវជាប់ឆ្កាងជាមួយព្រះគ្រីស្ទរាល់ព្រឹក
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។» (ម៉ាថាយ ១១:២៨)
«ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្ដីសុខសាន្ត ដោយសារខ្ញុំនៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ។» (យ៉ូហាន ១៦:៣៣)
«ព្រះជាម្ចាស់បានប្រទាន ៨៦,០០០ វិនាទី ទុកជាអំណោយទានដល់លោកអ្នកថ្ងៃនេះ តើលោកអ្នកបានឆក់យកវិនាទីណាមួយ ដើម្បីអរព្រះគុណទ្រង់ដែរឬទេ?» (William Ward)
«បើបញ្ហាពោលថា «វាមិនអាចទៅរួចទេ» នោះជំនឿនឹងពោលតបថា «អត់ទេ យើងអាចធ្វើបាន!។» (C. H. Mackintosh)
«ព័ន្ធកិច្ចរបស់យើងគឺ ការចាក់ប្រេងតាំងឲ្យមនុស្សក្នុងព្រះនាមព្រះអម្ចាស់ ដើម្បីឲ្យពួកគេបានជាប់ជាពូជស្ដេច ដើម្បីឲ្យចេះគ្រប់គ្រងចិត្តខ្លួនឯង និងដើម្បីមកបម្រើអាណាចក្រព្រះជាម្ចាស់។» (Dinsdale T. Youn)
ចូរនិយាយអំពីព្រះយេស៊ូវទៅកាន់អ្នកដទៃ។ ចូររំឭកគ្នាទៅវិញទៅមកពីដំណឹងល្អ ដោយច្រៀងទំនុកដែលនឹងធ្វើឲ្យក្ដីស្រឡាញ់របស់យើងកាន់តែមានភាពរស់រវើកជាងមុន។