ឃើញសិរីល្អ
«យើងនឹងមើលឃើញសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ នៅពេលដែលយើងយល់ពីទំនាក់ទំនងរបស់ទ្រង់ និងព្រះគម្ពីរសញ្ញាចាស់។» (John Piper)
អ្នកនិពន្ធ
«យើងនឹងមើលឃើញសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ នៅពេលដែលយើងយល់ពីទំនាក់ទំនងរបស់ទ្រង់ និងព្រះគម្ពីរសញ្ញាចាស់។» (John Piper)
«ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។ ( ម៉ាថាយ ២០:២៨)
«ភាពកម្សោយរំឭកយើងថា ជីវិតរបស់យើង គឺប្រៀបដូចជាចំហាយទឹក គ្រប់ទាំងមនុស្សប្រៀបដូចជាស្មៅ»។ (Travis Myers)
«ចូរស្វែងរក ហើយរៀបការជាមួយបុគ្គលដែលនឹងលើកទឹកចិត្តលោកអ្នក ហើយជួយបំពេញបន្ថែមជីវិតគ្នាទៅវិញទៅមក»។ (Ben Reaoch)
«ចូរកុំលាក់ពន្លឺរបស់លោកអ្នកក្រោមកញ្ជើឡើយ តែចូរដាក់នៅកន្លែងដែលអ្នកដទៃអាចមើលឃើញ»។ (John Piper)
សម្រង់សម្ដីរបស់លោកគ្រូ ម៉ាទិន លយឌ៍-ច្យូនស៍ (Martyn Lloyd-Jones) ពិតជាសក្ដិសមនឹងចំណុចនេះណាស់៖ «ចូរយើងកត់សម្គាល់លើពាក្យ «ស្រែកឡើង»...យើងស្រែកឡើងថា «ឱ! អ័ប្បា ព្រះវរបិតា!»។ ពាក្យនោះជាពាក្យដ៏ធ្ងន់មួយ ហើយសាវ័ក ប៉ុលបានប្រើវាចំៗទៅតាមអត្ថន័យ។ ពាក្យនេះមានន័យថា «ស្រែកឡើងយ៉ាងខ្លាំង»... វាបង្ហាញពីអារម្មណ៍ដ៏ជ្រាលជ្រៅ... ជាអារម្មណ៍ភ្លាមៗដែលកូនៗមាននៅពេលដែលឃើញឪពុក... ហើយមិនមែនគ្រាន់តែជាអារម្មណ៍ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តផងដែរ (រ៉ូម ៨:៥-១៧, ទំព័រ២៤០-២៤២)។
«ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះទ្រង់បានប្រទានជីវិត ខ្យល់ដង្ហើម ការងារ និងព្រះយេស៊ូវគ្រីស្ទដល់លោកអ្នក»។ (John Piper)
«ព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គព្រះអង្គបានបង្កើតគេអោយមានលក្ខណៈដូចព្រះជាម្ចាស់ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី»។ (លោកប្បត្តិ ១:២៧ គខប)
«គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ។» (ទំនុកតម្កើង ១៤៧:១១)
តើខ្ញុំគួរត្រូវថ្វាយប៉ុណ្ណា? គឺថ្វាយរហូតដល់វាបានជះឥទ្ធិពលមកដល់ជីវិតរស់នៅរបស់លោកអ្នក។ គ្រប់គ្រាន់នៅត្រង់ថា យើងមិនអាចទទួលបានភាពស្រណុកសុខស្រួលម៉្យាង ឬអាចដកពិសោធន៍ទៅលើអ្វីមួយដែលអាចនាំឲ្យយើងមានភាពអរសប្បាយ។
«មានតែឥទ្ធិពលនៃក្ដីស្រឡាញ់តែមួយគត់ដែលអាចបំផ្លាស់បំប្រែខ្មាំងសត្រូវរបស់យើងឲ្យក្លាយជាមិត្ត»។ (Martin Luther King, Jr.)
«ចូរអធិស្ឋានសូមឲ្យព្រះជាម្ចាស់ប្រទានស្វាមី ឬក៏ភរិយាម្នាក់ដែលលោកអ្នកអាចទុកចិត្តបាន ជាអ្នកដែលចេះជួយ ហើយខំប្រឹងធ្វើការ ក៏មានចិត្តសប្បុរស មានប្រាជ្ញា និងទុកចិត្តលើព្រះយេស៊ូវ»។ (Ben Reaoch)