ទម្លាប់ប្រចាំថ្ងៃ
«ទម្លាប់ប្រចាំថ្ងៃដ៏សំខាន់បំផុតដែលយើងអាចមានគឺ រម្លឹកខ្លួនឯងពីដំណឹងល្អ»។ (C.H. Spurgeon)
អ្នកនិពន្ធ
«ទម្លាប់ប្រចាំថ្ងៃដ៏សំខាន់បំផុតដែលយើងអាចមានគឺ រម្លឹកខ្លួនឯងពីដំណឹងល្អ»។ (C.H. Spurgeon)
«ការសង្គ្រោះពីព្រះជាម្ចាស់គឺជាការចាំបាច់។ ខ្ញុំត្រូវការអ្នកសង្គ្រោះ»។ (C.J. Mahaney)
«តើវាមិនមែនជាដំណឹងដ៏អស្ចារ្យទេឬអីក្នុងការជឿថា ក្ដីសង្គ្រោះរបស់យើងគឺនៅក្រៅពីយើង?» (Martin Luther)
«ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា» (ភីលីព ២:១១ )។
«ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ» (ហេព្រើរ ១៣:៨)
«បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកំរៃច្រើន តែមានសេចក្ដីទុច្ចរិតវិញ ។» (សុភាសិត ១៦:៨)
«គ្មានអំពើបាបណាមួយតូចតាចពេកនោះទេ ព្រោះគ្មានព្រះតូចតាច ដើម្បីឲ្យយើងប្រព្រឹត្តទាស់នោះឡើយ។» (John Wesley)
បើនិយាយម្យ៉ាងវិញទៀត យើងស័ក្តិសមនឹងទទួលការដាក់ទណ្ឌកម្មដ៏គ្មានព្រំដែនកំណត់ដោយសារអំពើបាបរបស់យើង ពីព្រោះយើងបានប្រព្រឹត្តនូវអំពើបាបនោះទាស់នឹងសិរីល្អរបស់ព្រះជាម្ចាស់ដ៏នៅអស់កល្បជានិច្ច ពោលគឺសិរីល្អដែលគ្មានព្រំដែនសោះ។
«ការមានព្រះជន្មរស់ឡើងវិញប្រាប់គ្រីស្ទបរិស័ទថា អំពើបាបពីអតីតកាលមិនផ្ដល់អត្ថន័យលើអនាគតកាលឡើយ។» (Trevin Wax)
«បងប្អូនអើយ កុំឲ្យរសាយចិត្តខាងឯការល្អឡើយ» (២ថែស្សាឡូនីច ៣:១៣)
«ព្រះទ្រង់ជាបន្ទាយមាំមួននៃទូលបង្គំ ទ្រង់នាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍» (២សាំយូអែល ២២:៣៣)
«ឱ! ព្រះអម្ចាស់អើយ! មិនថាអស់ថ្លៃប៉ុណ្ណា ឬក៏ត្រូវដើរតាមផ្លូវមួយណាក៏ដោយ ក៏ព្រះអង្គផ្ទាល់គឺជាគោលដៅជីវិតរបស់ខ្ញុំ»។ (John Owen)