ព្រះគុណថា
«ក្រឹត្យវិន័យថា «ចូរធ្វើនេះ» ហើយគ្មានអ្វីដែលបានសម្រេចទេ។ ព្រះគុណថា «ចូរជឿលើនេះ» ហើយគ្រប់អ្វីៗបានសម្រេចទាំងអស់។» (Martin Luther)
អ្នកនិពន្ធ
«ក្រឹត្យវិន័យថា «ចូរធ្វើនេះ» ហើយគ្មានអ្វីដែលបានសម្រេចទេ។ ព្រះគុណថា «ចូរជឿលើនេះ» ហើយគ្រប់អ្វីៗបានសម្រេចទាំងអស់។» (Martin Luther)
«ដោយសារអំពើបាបរបស់មនុស្សបានជាមានសេចក្ដីស្លាប់»។ (Kenneth Mbugua)
«ក្ដីសង្ឃឹមដែលនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទគ្មានការខកចិត្តឡើយ»។ (Michael Otieno Maura)
«លើផែនដីនេះ សេចក្ដីអំណរចាប់ផ្ដើមជ្រាបចូលមកក្នុងយើង តែនៅឯស្ថានសួគ៌ យើងចាប់ផ្ដើមជ្រាបចូលទៅក្នុងសេចក្ដីអំណរ។» (Thomas Watson)
អត្ថន័យក្នុងព្រះគម្ពីរលើពាក្យ «សេចក្ដីសង្ឃឹម» គឺមិនមែនគ្រាន់តែជាការប្រាថ្នាចង់បាននូវអ្វីល្អនៅពេលអនាគតប៉ុណ្ណោះទេ ដូច្នេះហើយ សេចក្ដីសង្ឃឹមនៅក្នុងព្រះគម្ពីរ គឺជាសេចក្ដីរំពឹងដោយមានទំនុកចិត្ត និងសេចក្ដីប៉ងប្រាថ្នាសង្ឃឹមថានឹងបានសម្រេចសម្រាប់អ្វីមួយដែលល្អនៅអនាគត។
«ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ» (យ៉ូហាន១២:៣៦)
«អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ» (១យ៉ូហាន៤:១៥)
«កុំឲ្យជំនុំជំរះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជំរះតាមសេចក្ដីសុចរិតវិញ» (យ៉ូហាន៧:២៤)
«លើផែនដីនេះគ្មានពាក្យពេចន៍ណាអាចថ្លែងអំពីភាពស្ងៀមស្ងាត់ដ៏បរិសុទ្ធនៃព្រលឹងណាមួយដែលពឹងផ្អែកលើព្រះយេស៊ូវបានទេ»។ (Charles Spurgeon)
«ព្រះជាម្ចាស់មិនត្រូវការទង្វើល្អរបស់លោកអ្នកទេ ប៉ុន្តែអ្នកជិតខាងរបស់លោកអ្នកជាអ្នកត្រូវការ។ » (Martin Luther)
«ព្រះគម្ពីររាប់ជីវិតអាពាហ៍ពិពាហ៍ថាជាដំណោះស្រាយនៃការនៅតែឯង»។ (Rob Green)
«គ្មានទំនាក់ទំនងណាអាចនៅជាប់លាប់គង់វង្សបានយូរឡើយលុះត្រាតែលោកអ្នករៀនដោះស្រាយបញ្ហា»។ (Rob Green)